About Banteaymeanchey

Saturday, February 13, 2010

ខេត្តបន្ទាយមានជ័យ​ ឋិតនៅភាគពាយព្យនៃព្រះរាជាណាចក្រកម្ពុជា​ ដែលមានចំងាយ៣៦០​ គីឡូម៉ែត្រ​ ពីរាជធានីភ្នំពេញ​​មានព្រំ​ប្រទល់​ខាង​កើត​​ទល់នឹងខេត្តសៀមរាប ខាងលិចទល់នឹងប្រទេសថៃ ខាង ត្បូង ទល់នឹងខេត្តបាត់ដំបង និងខាងជើងទល់នឹងខេត្តឧត្តរមានជ័យ និងប្រទេសថៃ។



១-ការងាររដ្ឋបាលរបស់ខេត្ត


-ផ្ទៃដីរួមរបស់ខេត្ត​ ៦៦៧,៧០០ ហិកតា


-ផ្ទៃដីបង្កបង្កើនផល ២១៦,០០០​ ​ ហិកតា


-ផ្ទៃដីព្រៃ ៣៥៨,៣៥០ ហិកតា


-ផ្ទៃដីបឹងបួរ ​​​ ៨០,៨៥០ ហិកតា


-ផ្ទៃដីលំនៅដ្ឋាន ១២,៥០០ ហិកតា


ចំនួនស្រុក ០៧ និងក្រុង ០២ គឺៈ ក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត-ស្រុកមង្គលបូរី-ស្រុកអូរជ្រៅ-ស្រុកព្រះនេត្រព្រះ-ស្រុកភ្នំស្រុក​​​


-ស្រុកស្វាយចេក-ស្រុកថ្មពួក និងស្រុកម៉ាឡៃ ។ ចំនួនឃុំ-សង្កាត់ ៦៤​ ​(ឃុំ​៥៥ និងសង្កាត់០៩) ចំនួនភូមិសរុបៈ ៦២៦ ភូមិ។


១.១-ការគ្រប់គ្រងប្រជាពលរដ្ឋ


-ប្រជាពលរដ្ឋសរុបៈ ១៤៣.៥១៩ គ្រួសារ មនុស្សរាយ ៦៧១.៦៨៤នាក់ ស្រី ៣៣៩.០៩៣នាក់។


-ប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើងៈ ៤០០,០៨១នាក់ ស្រី ២០៥,៣៦៥នាក់។


-ដង់សីតេប្រជាពលរដ្ឋគឺ ១០២នាក់ ក្នុងមួយគីឡូម៉ែត្រការេ ដែល ៨០% ជាកសិករ។


២-ទេសចរណ៏


-មានរមណីយដ្ឋានចំនួន ៨ កន្លែង


+រមណីយដ្ឋានប្រវត្តិសាស្រ្ត ២ កន្លែង ប្រាសាទបន្ទាយឆ្មារ,ប្រាសាទបន្ទាយទ័ព


+រមណីយដ្ឋានធម្មជាតិ ៥ កន្លែង វត្តភ្នំតូច,ភ្នំបាក់,ភ្នំជញ្ជាំង,ភ្នំកងវ៉ា,ភ្នំបន្ទាយនាង


+រមណីយដ្ឋានកែច្នៃ អាងត្រពាំងថ្ម



មានសមាគមទេសចរណ៏២កន្លែងៈ សហគមន៏ទេសចរណ៏បន្ទាយឆ្មារ ​​និងសហគមន៏​ទេសចរណ៏​ ​ធម្មជាតិ​ព្រះនេត្រព្រះ។


សរុប -សណ្ឋាគារ មានចំនួន ១៦កន្លែង មាន៦២៤ បន្ទប់ និង ៨៧៦ គ្រែ


-ផ្ទះសំណាក់ មានចំនួន ២៦កន្លែង មាន៥១២ បន្ទប់ និង ៦៦៥គ្រែ


-ភោជនីយដ្ឋានមានចំនួន៣៥កន្លែង ជាភោជនីយដ្ឋានធម្មតាពុំមានទ្រង់ទ្រាយទំនើបនោះទេ។


៣-ធម្មការ និងកិច្ចការសាសនា


+ព្រះពុទ្ធសាសនាៈ មានវត្តសរុប ២១៨វត្ត មានអាស្រម ០៧ -ព្រះសង្ឃសរុប ៣,១៦៣ អង្គព្រះពិក្ខុ ១,៣១៥ អង្គ ព្រះសាមណេ ១,៨៤៨ អង្គ អាចារ្យ៧២១ នាក់ គណៈកម្មការ ១,៣៤០នាក់ តាជី ១៨០នាក់ យាយជី ១,១១២ នាក់ និងក្មេងវត្ត ៨៩៥នាក់។


+ឥស្លាមសាសនាៈ មានព្រះវិហារចំនួន ០៦កន្លែង និងសូរ៉ាវ ០៤កន្លែង មានបរិស័ទសរុប ៤,៧៣៩​នាក់ ស្រី ៣,៣០៩នាក់។


+សាសនាគ្រឹស្តៈ មានស្នាក់ការចំនួន ៦១កន្លែង និងវិហារ ២៩កន្លែង មានបរិស័ទសរុបចំនួន​៥,៨០៧នាក់ ស្រី ៣,២៧២នាក់។


+សាសនាមីលិកៈ ​ មានវិហារចំនួន ០១កន្លែង មានសមាជិក ២៨នាក់ ស្រី ១៦នាក់។


+សាសនាគង់សីអីមៈ មានវិហារ ០១​ កន្លែង មានសមាជិកសរុប ១០នាក់ ស្រី ០៣នាក់។

Thursday, January 28, 2010

ប្រតិទិនប្រជុំក្រុមប្រឹក្សា

Friday, December 4, 2009

អំពីក្រុមប្រឹក្សាខេត្ត

Wednesday, November 25, 2009
ក្រុមប្រឹក្សាខេត្ត​ក្រុង​ស្រុក​អណត្តិទី១ បានបោះឆ្នោតកាលពីថ្ងៃទី១៧​ខែឧសភា ឆ្នាំ២០០៩​។​ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានប្រកាសឲចូលកាន់តំណែងនាថ្ងៃទី​០៤ ខែមិថុនា​ឆ្នាំ២០០៩​ក្រោមអធិបតីភាពឯកឧត្តម កែ​គឹមយ៉ាន​នៅសាលប្រជុំ សាលាខេត្តបន្ទាយមានជ័យ។
សមាសភាពក្រុមប្រឹក្សាខេត្តមានៈ​គណបក្ស សម​រុង្សី​០៣នាក់.គណបក្ស ប្រជាជន​១៣នាក់​និងគណបក្ស ហ្វុនសិនបុិច​០១នាក់។
ចំណែកឯក្រុមប្រឹក្សាក្រុង​និងស្រុក​ក៏បានធ្វើការប្រកាសចាប់ពីថ្ៃងទី​០៤​នឹងបពា្ចប់យ៉ាងយូរបំផុតថ្ងៃទី០៩​ខែមិថុនា​ឆ្នាំ២០០៩​នោះផងដែរ។